២៣-វិច្ឆិកា-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
កាលពីសប្តាហ៍មុននៅក្នុងសន្និសិទស្តីពីប្រទេសកម្ពុជា នាទីក្រុង Berkeley បុរសវ័យចំណាស់ជនជាតិខ្មែរមួយរូប បានរៀបរាប់ប្រាប់ខ្ញុំទាំងទឹកភ្នែកអំពីមូលហេតុដែលគាត់មិនវិលត្រឡប់មកកាន់ស្រុកកំណើតរបស់ខ្លួនវិញថា “តើឲ្យខ្ញុំត្រឡប់ទៅកាន់ទីនោះ មើលអ្នកដែលសម្លាប់ក្រុមគ្រួសារខ្ញុំនៅមានសេរីភាពយ៉ាងម៉េចបាន?” អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ហាក់ដូចជាសម្រួលផ្លូវឆ្ពោះមកកាន់ស្រុកកំណើតរបស់គាត់។ ប៉ុន្តែបន្ទាប់ពីដំណើរការអស់រយៈពេល៥ឆ្នាំ និងចំណាយអស់ថវិកាជាង ១៥០លានដុល្លារ (ប្រហែល៩៦លានផោន) មក តុលាការទើបតែបានផ្តន្ទាទោសជនជាប់ចោទមួយរូបប៉ុណ្ណោះ ឈ្មោះកាំង ហ្គេចអ៊ាវ ហៅឌុច ប្រធានមន្ទីរឃុំឃាំងទួលស្លែងដែលជាកន្លែងធ្វើទារុណកម្ម និងកាត់ទោសប្រជាជនប្រហែល១៤.០០០នាក់ យ៉ាងព្រៃផ្សៃបំផុត។ ដោយសំដែងនូវការស្តាយក្រោយ លោកឌុច បានសារភាព និងត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។
ប្រភពព័ត៍មាន : សវនាការកាត់ទោសខ្មែរក្រហម កំពុងធ្វើឲ្យជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ទទួលបរាជ័យ