សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​ការងារ​កម្ពុជា

២៣-វិច្ឆិកា-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

សហភាព​ការងារកម្ពុជា ជាសហភាពឯករាជ្យ និង​ប្រជាធិប​តេយ្យ ដែល​មាន​សមាជិក​ចំនួន​ជាង​៦​ម៉ឺន​នាក់ មក​ពី៧​វិស័យ​ផ្សេងគ្នា​ក្នុង​ប្រទេស​កម្ពុជា​។ សហភាព​ការងារ​កម្ពុជា​មាន​កិត្តិយស សូម​ជំរាប​ជូន​ដល់អ្នក​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​បាន​ជ្រាបថា នៅ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ព្រឹក​មិញ​នេះ វេលា​ម៉ោង ៩.៣០​នាទី តំណាង​សហជីព​វិស័យ​ទេសចរណ៍ ដែល​ជា​សមាជិក​របស់​សហភាព​ការងារ​កម្ពុជា បាន​ធ្វើ​កូដកម្ម​នៅមុខ​សណ្ឋាគារ Angkor Village ដើម្បី​ជម្រុញ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​តំណាង​សហជីព ៦៧​នាក់​ចូល​ធ្វើការ​វិញ។ ភ្លាមនោះ អាជ្ញាធរ​ខេត្តបាន​បញ្ជា​ឲ្យ​ប៉ូលីស​ចាប់ខ្លួន ថ្នាក់​ដឹកនាំ​សហជីព​ចំនួន​ពីរនាក់ គឺឈ្មោះ ម៉ម រិទ្ធី និង រ៉ន រ៉ាវ៉ាន់ ដែល​ពួកគេ​កំពុង​ធ្វើ​កូដកម្ម​ដោយ​អហឹង្សា​។ មក​ទល់នឹង​ពេលនេះ ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅតុលាការ និង​សាលាក្រុង​។

ប្រភពព័ត៍មាន : សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​ការងារ​កម្ពុជា

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo