២៥-វិច្ឆិកា-២០១១
ការចេញផ្សាយ : របាយការណ៍
ច្បាប់ថវិកាឆ្នាំ២០១០បង្ហាញថា រដ្ឋាភិបាលកម្ពុជារំពឹងថានឹងប្រមូលចំណូលបានចំនួនជិត២ពាន់លានដុល្លារអាមេរិកក្នុងការងារប្រតិបត្តិឆ្នាំ២០១០។ ការចំណាយនូវប្រាក់ចំណូល ដែលទទួលបានពីពន្ធ កម្រៃថ្លៃឈ្នួលផ្សេងៗ និងប្រាក់ពិន័យ ដែលបង់ដោយប្រជាពលរដ្ឋ ក្រុមហ៊ុន ព្រមទាំងជំនួយឥតសំណង និងប្រាក់កម្ចីពីដៃគូអភិវឌ្ឍន៍គឺជាឧបករណ៍ដ៏មានសក្តានុពលបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចគោលដៅ និងវត្ថុបំណង ដែលបានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។
ប្រភពព័ត៍មាន : ការវិភាគច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង (ច្បាប់ថវិកាជាតិ) ឆ្នាំ២០១០