១-ធ្នូ-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
កិច្ចប្រជុំអន្តរជាតិនៃគណៈកម្មការសិទ្ធិមនុស្សតំបន់អាស៊ីអាគ្នេយ៍ស្តីពី “សិទ្ធិមនុស្ស និងអាជីវកម្ម៖ ពហុយុទ្ធវិធីផ្លូវច្បាប់ក្នុងការដោះស្រាយវិវាទ ការពង្រឹងស្ថាប័ន និងកំណែទម្រង់ច្បាប់ រៀបចំឡើងដោយគណៈកម្មការសិទ្ធិមនុស្សឥណ្ឌូនេស៊ី (KOMNASHAM) សហការជាមួយអង្គការ Sawit Watch និង កម្មវិធីព្រៃឈើ (អេហ្វភីភី) បានប្រារព្ធឡើងពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១១ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ សិក្ខាសាលានេះមានអ្នកចូលរួមចំនួន៥៨នាក់ មកពីគណៈកម្មការជាតិសិទ្ធិមនុស្សតំបន់អាស៊ីអាគ្នេយ៍ គណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន សាស្រ្តាចារ្យល្បីៗ តំណាងជនជាតិដើមភាគតិច ក៏ដូចជាសមាជិកនៃប្រជាជាតិដែលគាំទ្រ និងអង្គការអន្តរជាតិជាច្រើន។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការប្រឈមក្នុងការធានាឲ្យមានការគោរពសិទ្ធិជនជាតិដើមភាគតិច និងសហគមន៍ជនបទ ក្នុងបរិបទនៃការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃការពង្រឹងវិស័យកសិអាជីវកម្ម ជាពិសេសវិស័យដូងប្រេង ខណៈដែលមានការទទួលស្គាល់សិទ្ធិក្នុងការអភិវឌ្ឍន៍ និងតម្រូវការក្នុងការបង្កើនសុខមាលភាព និងស្ថានភាពរស់នៅរបស់ជនជាតិដើមភាគតិច និងសហគមន៍នានា ។
ប្រភពព័ត៍មាន : សេចក្តីប្រកាសកោះបាលីត្រូវបានសាទរនៅក្នុងសិក្ខាសាលាតំបន់អាស៊ីអាគ្នេយ៍ស្តីពីវិស័យកសិអាជីវកម្ម និងសិទ្ធិមនុស្ស