កម្ពុជាៈ បេសកកម្ម​ស្វែករក​ការពិត​របស់​អ្នក​រាយការណ៍​ពិសេស អ.ស.ប

១-ធ្នូ-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ទីក្រុង​ហ៊្សីណែវ​/​ភ្នំពេញ (ថ្ងៃទី០១ ខែធ្នូ ឆ្នាំ​២០១១) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​សាស្រ្តាចារ្យ សុរិយា ស៊ូប៊ែឌី នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ពីថ្ងៃ​ទី០៥ ដល់ថ្ងៃទី១១ ខែ​ធ្នូ ឆ្នាំ​២០១១។ លោក​សាស្ត្រា​ចារ្យ ស៊ូប៊ែឌី បាន​ថ្លែងក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី៦​របស់​ខ្លួនថា “ទោះបីជា​បេសកកម្ម​របស់​ខ្ញុំ​លើក​នេះ មាន​កម្មវត្ថុ​ធ្វើការ​វិភាគ​ពីទស្សន​វិស័យ​សិទ្ធិ​មនុស្ស ក្នុង​ប្រព័ន្ធ​បោះឆ្នោត និង​ស្ថាប័ន​ពាក់ព័ន្ធ​ក៏ដោយ ខ្ញុំ​នឹង​បន្ត​ការងារ​ស្តី​ពីទិដ្ឋភាព​សិទ្ធិ​មនុស្ស​ជាក់ស្តែង​ផ្សេងទៀត នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា”។

ប្រភពព័ត៍មាន : កម្ពុជាៈ បេសកកម្ម​ស្វែករក​ការពិត​របស់​អ្នក​រាយការណ៍​ពិសេស អ.ស.ប

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo