បរាជ័យ​ក្នុងការ​ចេញដីកា​ចាប់ខ្លួន​ប្អូនស្រី​ជីដូន​មួយ​នាយក​រដ្ឋមន្ត្រី បង្ហាញ​ពីវប្បធម៌​និទណ្ឌភាពក្នុង​ប្រទេស​កម្ពុជា

១-ធ្នូ-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

នៅថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១ ម្សិលមិញ​នេះ អត្ថបទ​ចុះផ្សាយ​ក្នុង​កាសែត​កម្ពុជា​ដេលី ក្រោម​ចំណង​ជើង​ថា “ដីកា​ចាប់ខ្លួន​ប្អូនស្រី​ជីដូន​មួយ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រហែល​ជា​មិនអាច​ធ្វើ​ទៅ​បាន​នោះ​ទេ” បានលើក​ឡើងថា ប្អូនស្រី​ជីដូន​មួយ​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ត្រូវ​រកឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​។ នៅថ្ងៃ​ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ អ្នកស្រី ឌី ប្រឹម ត្រូវ​កាត់ទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​កន្លះ។ យ៉ាងណាមិញ សព្វ​ថ្ងៃនេះ​គាត់​រស់នៅ​ដោយ​មានសេរីភាព​ក្នុងរាជធានី​ភ្នំពេញ ដោយសារ​តែ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​ព្យាយាម​គេចវេះ មិន​ព្រម​ចេញ​ដីកា​ចាប់ខ្លួន​គាត់នោះ​ទេ។ យោង​តាម​សារព័ត៌មាន​កម្ពុជា​ដេលី​បាន​ឲ្យ​ដឹងថា អ្នកស្រី ឌី ប្រឹម ត្រូវ​រក​ឃើញ​ថា​មានពិរុទ្ធភាព​ក្នុងការ​យក​ប្រាក់​ចំនួន ៣០.០០០ដុល្លារ មក​សូកប៉ាន់​លោក សេង យៀន អតីត​អគ្គនាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​ក្រសួង​ទំនាក់​ទំនង​​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច ជា​ថ្នូរ​ដើម្បីធ្វើ​​របាយការណ៍​​ភូត​​កុហក​​រដ្ឋា​ភិបាល​នៅ​ថ្ងៃ​ទី​១៨ ខែមិនា ឆ្នាំ​២០០៨​។ នៅ​ក្នុង​របាយ​ការណ៍​ក្លែង​ក្លាយ​នោះ​បាន​បញ្ជាក់​ថា គ្រួសារ​មួយ​ចំនួន​ដែល​ជា​កម្មសិទ្ធិករ​លើដី​មាន​ជម្លោះ​ក្នុង​ខណ្ឌ​ដង្កោ បាន​លក់​ដី​មក​ឲ្យ​អ្នក​ស្រី ឌី ប្រឹម អស់​ហើយ។

ប្រភពព័ត៍មាន : បរាជ័យ​ក្នុងការ​ចេញដីកា​ចាប់ខ្លួន​ប្អូនស្រី​ជីដូន​មួយ​នាយក​រដ្ឋមន្ត្រី បង្ហាញ​ពីវប្បធម៌​និទណ្ឌភាពក្នុង​ប្រទេស​កម្ពុជា

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo