៧-ធ្នូ-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ប្រជាសហគមន៍នេសាទពីររូបក្នុងភូមិកែបថ្មី បានទទួលដីកាកោះហៅពីបទញុះញង់សមាជិកសហគមន៍នេសាទផ្សេងទៀតឲ្យប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ឯកជនមួយ ប៉ុន្តែមិនមានបទចោទជាក់លាក់នៅក្នុងដីកាកោះហៅនោះទេ។ អ្នកស្រី ចាន់ តារា និងអ្នកស្រី ចាន់ សុផានា គឺជាតំណាងសហគមន៍យ៉ាងសកម្មក្នុងភូមិកែបថ្មី ដែលមានប្រជាពលរដ្ឋរស់នៅក្នុងភាពចលាចលដោយសារវិវាទដីធ្លីជាមួយគម្រោងអភិវឌ្ឍន៍មួយ។ សកម្មជនពីររូបនេះ បានចូលបង្ហាញខ្លួននៅមុខព្រះអាជ្ញាអមសាលាដំបូងខេត្តលើកដំបូងនាដើមខែតុលា ឆ្នាំ២០១១ ប៉ុន្តែយោងតាមសំណើរបស់ស្ត្រីទាំងពីរ កាលបរិច្ឆេទកោះហៅពួកគាត់ត្រូវពន្យាររហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១១ វិញ។
ប្រភពព័ត៍មាន : ការគំរាមផ្នែកតុលាការ ចំពោះសកម្មជនសហគមន៍ក្នុងខេត្តកំពត