៩-ធ្នូ-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១១ ខាងមុខនេះ នឹងមានតំណាងមកពីស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ តំណាងស្ថានទូតនានាប្រចាំកម្ពុជា អង្គការ-សមាគមជាតិ-អន្តរជាតិ សហជីព កម្មករ សហគមន៍ជនជាតិដើមភាគតិច យុវជន សិស្ស និស្សិត ដែលសរុបប្រមាណជា ៤០០០ នាក់ នឹងមកជួបជុំគ្នា ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៦៣ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០១១) នៅទីធ្លាសួនសេរីភាព ជិតផ្សារចាស់ នៃរាជធានីភ្នំពេញ ចាប់ពីម៉ោង៦:៣០ នាទីព្រឹក ដល់ ម៉ោង ៤:៣០ នាទីរសៀល។ ការរៀបចំនេះ ធ្វើឡើងក្រោមប្រធានបទរួម ស្តីពី "ប្រព័ន្ធតុលាការឯករាជ្យ និងសេរីភាពក្នុងការបញ្ចេញមតិ គឺជាមូលដ្ឋានគ្រឹះនៃយុត្តិធម៌សង្គម និងការគោរពសិទ្ធិមនុស្ស" ។
ប្រភពព័ត៍មាន : អបអរសាទរខូបលើកទី ៦៣ នៃសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស