៩-ធ្នូ-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
“ខ្ញុំជិតបញ្ចប់បេសកកម្មស្វែករកការពិតរឿងសិទ្ធិមនុស្សនៅកម្ពុជា លើកទី៦ហើយ។ គោលបំណងសំខាន់នៃបេសកកម្មនេះ គឺការវាយតម្លៃពីសិទ្ធិមនុស្សរបស់ស្ថាប័នរដ្ឋដែលពាក់ព័ន្ធក្នុងការដំណើរការការបោះឆ្នោតនៅក្នុងប្រទេស រួមទាំង ច្បាប់ គោលនយោបាយ និងការអនុវត្តត្រឹមត្រូវក្នុងការបោះឆ្នោត។ ក្នុងកំឡុងពេលបេសកកម្ម ខ្ញុំក៏បានវាយតម្លៃពីការវិវត្តន៍ក្នុងការអនុវត្តន៍តាមអនុសាសន៍ដែលបានលើកឡើងនៅក្នុងរបាយការណ៍ដែលបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សលើកមុន ហើយខ្ញុំក៏បានយកឱកាសនេះបន្តធ្វើការឃ្លាំមើល និងដោះស្រាយបញ្ហាសិទ្ធិមនុស្សដែលបន្តកើតឡើងនៅក្នុងប្រទេស ដូចជា វិវាទដីធ្លី សេរីភាពខាងការបញ្ចេញមតិ និងសំណើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។”
ប្រភពព័ត៍មាន : សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស អ.ស.ប លោកសាស្រ្តាចារ្យសុរិយា ប្រាសាទស៊ូប៊ែរឌី ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា