១២-ធ្នូ-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១១ ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន (ក.ព.ស.ល) និង អង្គការស្ពានឆ្ពោះទៅកាន់សន្តិភាពកម្ពុជា (ប៊ីអេប៊ីស៊ី) សូមស្វាគមន៍ដោយស្មោះចំពោះការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋតំបន់បឹងកក់ដំណាក់កាលទី១ កាលពីថ្ងៃសៅរ៍នេះ។ មានសេចក្តីរាយការណ៍ថា ប័ណ្ណកម្មសិទ្ធិដីធ្លីត្រូវបានអភិបាលរាជធានីភ្នំពេញឯកឧត្តម កែប ជុតិមា ផ្តល់ជូនប្រជាពលរដ្ឋចំនួន ២៥៤គ្រួសារ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ។
ប្រភពព័ត៍មាន : ការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋតំបន់បឹងកក់ បង្ហាញពីការវិវឌ្ឍន៍វិជ្ជមានចំពោះសិទ្ធិលំនៅដ្ឋាននៅកម្ពុជា