១៣-ធ្នូ-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១១ ប្រជាសហគមន៍មកពីបួនខេត្ត រួមមានៈ ខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ និងខេត្តស្ទឹងត្រែងនឹងជួបជុំគ្នាក្នុងវេទិកាសាធារណៈមួយដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្នុងភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ វេទិកានេះនឹងផ្តល់ឱកាសសំរាប់សហគមន៍ ដើម្បីសម្តែងការព្រួយបារម្ភជុំវិញការកាប់ឈើ និង ការឈូសឆាយដីនៅតំបន់ព្រៃឡង់។ បញ្ហាទាំងនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងបួនខេត្តនៅជុំវិញតំបន់នោះ។
ប្រភពព័ត៍មាន : ម.ស.ម.ក រៀបចំវេទិកាសាធារណៈមួយក្នុងខេត្តស្ទឹងត្រែងសំរាប់សហគមន៍មកពីជុំវិញតំបន់ព្រៃឡង់