១៤-ធ្នូ-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ថ្កោលទោសចំពោះការវាយដំមកលើស្ត្រីបីនាក់ ដែលមានបំណងការពារការរុះរើដីធ្លីរបស់គាត់ ក្នុងជម្លោះដីធ្លីដែលកំពុងតែកើតមានក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ អត្ថបទរបស់ សារព័ត៌មាន ឌឹភ្នំពេញប៉ុស្តិ៍ ("ការប៉ុនប៉ងបណ្តេញចេញបណ្តាលឲ្យស្រ្តីបីនាក់ត្រូវរងការវាយដំ") បានរាយការណ៍ថា កាលពីថ្ងៃសុក្រ ទី៩ ខែធ្នូ មន្ត្រីបរិស្ថានចំនួន ១២នាក់ ដែលធ្វើការនៅជម្រកសត្វព្រៃគូលេន ព្រហ្មទេព និង ទាហាន ៨នាក់ បានចូលមកក្នុងភូមិក្នុងបំណងដុតផ្ទះ ដែលពួកគេអះអាងថាស្ថិតនៅលើដីឧទ្យានជាតិ។
ប្រភពព័ត៍មាន : ម.ស.ម.ក ថ្កោលទោសចំពោះអំពើហិង្សាមកលើស្រ្តីក្នុងការប៉ុនប៉ងបណ្តេញចេញ