១៥-ធ្នូ-២០១១
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
សហគមន៍ជនជាតិដើមភាគតិចចំនួនបីភូមិ ដែលមានប្រជាពលរដ្ឋ ៣២៩ គ្រួសារ នៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនប័ណ្ណកម្មសិទ្ធិដីសមូហភាព លើកដំបូងដែលបានផ្តល់ឲ្យនៅក្នុងប្រទេសនេះ។ នៅក្នុងពិធីបុណ្យរួមគ្នាមួយ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១១ នៅខេត្តរតនគីរី សមាជិកសហគមន៍ភូមិឡាអិន ក្នុងឃុំតឺន ស្រុកកូនមុំ និងភូមិល្អឺនក្រែន ក្នុងឃុំអូរជុំ ស្រុកអូរជុំ បានទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាពលើផ្ទៃដី ១.៤៥៤ ហិកតា និង ៩២០ ហិកតា រៀងៗខ្លួន។
ប្រភពព័ត៍មាន : ជនជាតិដើមភាគតិចបីសហគមន៍ទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាព