១៥-ធ្នូ-២០១១
ការចេញផ្សាយ : របាយការណ៍
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១១ រដ្ឋាភិបាលកម្ពុជាបានចេញផ្សាយសេចក្តីព្រាងច្បាប់លើកទី៤ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។ ការចេញផ្សាយនេះ គឺមានរយៈពេលមួយឆ្នាំ បន្ទាប់ពីការចេញផ្សាយសេចក្តីព្រាងច្បាប់លើកទី១ ក្នុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០១០ ។ អត្ថបទនៃសេចក្តីព្រាងច្បាប់ទាំងបីលើកមុនៗ ទទួលនូវការរិះគន់ពីបណ្តាអង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ រដ្ឋាភិបាលប្រទេសផ្តល់ជំនួយ និងក្រុមអ្នកវិភាគច្បាប់មួយចំនួន ។ រដ្ឋាភិបាលបានទទួលស្គាល់ការរិះគន់ទាំងអស់នេះចំនួនពីរលើកមកហើយ ហើយបានសន្យានឹងផ្តល់នូវសេចក្តីព្រាងច្បាប់ថ្មី ដែលល្អប្រសើរជាងមុន ។ តែផ្ទុយទៅវិញរដ្ឋាភិបាលនៅតែមិនទាន់បានអនុវត្តនូវអ្វីៗ ដែលលោកបានសន្យាទាំងពីរលើកនេះទេ ។
ប្រភពព័ត៍មាន : សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ទស្សនៈមួយចំនួនលើសេចក្តីព្រាងច្បាប់ទី៤