១៥-ធ្នូ-២០១១
ការចេញផ្សាយ : ព្រឹត្តិប័ត្រ
គោលការណ៍ជាមូលដ្ឋាននៃច្បាប់ព្រហ្មទណ្ឌ គឺគ្មានជនណាម្នាក់ អាចត្រូវបានរកឃើញថាជាប់ពិរុទ្ធនៃបទល្មើសព្រហ្មទណ្ឌណាមួយ ប្រសិនបើអំពើ ឬការខកខាន ដែលបុគ្គលនោះប្រព្រឹត្ត មិនត្រូវបានចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ នៅពេលដែលអំពើ ឬការខកខាននោះកើតឡើង (មាត្រា ១៥ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ និង ឆ្លុះបញ្ចាំងក្នុងមាត្រា ៣ នៃក្រមព្រហ្មទណ្ឌ)។ បន្ថែមពីលើនេះ បទប្បញ្ញត្តិថ្មីដែលចែងអំពីទោសធ្ងន់ជាង បទប្បញ្ញត្តិដែលត្រូវបានអនុវត្តនៅពេលប្រព្រឹត្តលើ្មស នឹងមិនត្រូវបានអនុវត្តឡើយ។ ប្រសិនបើ បន្ទាប់ពីបទល្មើសត្រូវបានប្រព្រឹត្ត មានបទប្បញ្ញត្តិថ្មីដែលចែងអំពីទោសស្រាលជាង បទប្បញ្ញត្តិនោះត្រូវអនុវត្តភ្លាម (មាត្រា ១០ នៃក្រមព្រហ្មទណ្ឌ)។
ប្រភពព័ត៍មាន : កម្រងឯកសារវិភាគ ស្តីពី សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និង នីតិរដ្ឋៈ ការហាមឃាត់ចំពោះការអនុវត្តអនុភាពប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌ៖ បទប្បញ្ញត្តិ