ម.ស.ម.ក ចេញ​ផ្សាយ​ពី​ការ​វិភាគ​លើ​សេចក្តី​ព្រាងច្បាប់​លើក​ទី​៤ ស្តីពី​សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ស្វាគមន៍​ចំពោះ​ការ​កែប្រែ​ដែល​ប្រសើរ​ជាងមុន និង​គូស​បង្ហាញពី​ច

១៨-ធ្នូ-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ថ្ងៃ​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (​ម.ស.ម.ក​) ចេញផ្សាយ​នូវ​ការ​វិភាគ​មួយ ("​ការ​វិភាគ"​) ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ម.ស.ម.ក សូម​ស្វាគមន៍​ចំពោះ​ការ​កែប្រែ​ប្រសើរ​ជាងមុន​ទៅ​លើ​ច្បាប់​សមាគម និង​អង្គការ​មិនមែនរដ្ឋាភិបាលនេះ ជា​ពិសេស​ចំពោះ​ភាព​បញ្ជាក់​ច្បាស់លាស់​។ អនុសាសន៍​សរបស់​សង្គម​ស៊ីវិល​មួយ​ចំនួន​ត្រូវ​បាន​ពិចារណា និង​កែ​តម្រូវ​តាម ដែល​នេះ​គួរ​តែ​កោត​សរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា (​រដ្ឋាភិបាល​) ផង​ដែរ​។ ជា​លទ្ធផល សេចក្តី​ព្រាង​ច្បាប់​លើក​ទី​៤ មាន​ចំនុច​ប្រសើរ​ច្រើនជាង​សេចក្តី​ព្រាង​ច្បាប់​ទាំង​បីមុន​។ ប៉ុន្តែ ម.ស.ម.ក កត់​សំគាល់​លើ​បី​ចំនុច​សំខាន់​ៗ​ដែល​នៅ​មាន​ក្តី​បារម្ភ រួម​មាន ១) ការ​រើសអើង​ចំពោះ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ក្នុង​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​នេះ​រឹត​តែ​ធ្ងន់ធ្ងរ​សម្រាប់​អង្គការ​ទាំង​នេះ ២) កង្វះខាត​ពី​ភាព​ច្បាស់​លាស់ និង តម្លាភាព ទៅលើ​ដំណើរ​ការ​អនុម័ត​នៃ​ការ​ចុះ​បញ្ជី ៣) អំណាច​ដែល​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្តល់​ជូន​អង្គ​នីតិ​ប្រតិបត្តិ​ដើម្បី​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី របស់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​គ្មាន​ឧបស្រ័យ​នៅ​ក្នុង​ការ​ប្តឹង​តប​ត​។

ប្រភពព័ត៍មាន : ម.ស.ម.ក ចេញ​ផ្សាយ​ពី​ការ​វិភាគ​លើ​សេចក្តី​ព្រាងច្បាប់​លើក​ទី​៤ ស្តីពី​សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ស្វាគមន៍​ចំពោះ​ការ​កែប្រែ​ដែល​ប្រសើរ​ជាងមុន និង​គូស​បង្ហាញពី​ច

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo