២០-ធ្នូ-២០១១
ការចេញផ្សាយ : របាយការណ៍
នៅថ្ងៃទី១២ ខែធ្នូ រដ្ឋាភិបាលកម្ពុជាបានចេញផ្សាយសេចក្តីព្រាងច្បាប់លើកទីបួន ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (ច្បាប់អង្គការ-សមាគម) ដែលខ្លួនបានស្នើ និងបានកំណត់ពេលវេលាដើម្បីប្រឹក្សាច្បាប់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១។ អង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា ក្រុមសង្គមស៊ីវិលផ្លូវការ និងក្រៅផ្លូវការ ព្រមទាំងអង្គការអន្តរជាតិនៅកម្ពុជាជាច្រើន បានប្រឆាំងទៅនឹងច្បាប់ ដោយមានមន្ទិលសង្ស័យពីភាពចាំបាច់ និងកត្តាជម្រុញដែលនៅពីក្រោយច្បាប់នេះ។ ពួកគេយល់ឃើញថាវា ជាការគំរាមកំហែងដល់សេរីភាពខាងសមាគម និងសេរីភាពខាងការបញ្ចេញមតិ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា និងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាជាភាគីហត្ថលេខីមួយ។
ប្រភពព័ត៍មាន : កម្ពុជា៖ សេចក្តីស្នើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល៖ របត់នាពេលបច្ចុប្បន្ន ?