ប្រជា​ធិបតេយ្យ​កម្ពុជា​ទទួលរង​ឥទ្ធិពល​អាក្រក់​មួយ​ផ្សេងទៀត ខណៈ​ដែលរដ្ឋសភា​បានដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង

២០-ធ្នូ-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

រាជធានី​ភ្នំពេញ ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១១ អង្គការ​លីកាដូ ថ្កោលទោស​រដ្ឋសភា​ជាតិ​ចំពោះ​ការ​សម្រេច​ដក​អភ័យ​ឯកសិទ្ធិ​សភា​ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ឯកឧត្តម ចាន់ ចេង នា​ថ្ងៃនេះ​។ ការ​បោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​នាព្រឹក​ថ្ងៃអង្គារ គឺជា​ការ​ជម្រុញ​ផ្នែក​នយោបាយ​ប្រឆាំង​ឯកឧត្តម ចាន់ ចេង តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី ប្រចាំ​ខេត្ត​កណ្តាល។ អ្នកស្រី Naly Pilorge នាយិកា​អង្គការ​លីកាដូ​និយាយ​នៅ​ថ្ងៃនេះ​ថា “ប្រជា​ធិតេយ្យ​កម្ពុជា​កំពុង​ត្រូវ​ផ្តួល​រលំ ហើយ​នេះ​ធ្វើឲ្យ​ប្រព័ន្ធ​មួយ​ខិត​ទៅជិត​ភាព​អាម៉ាស”។ “ការព្យួរ​អភ័យ​ឯកសិទ្ធិ​ឯកឧត្តម ចាន់ ចេង ធ្វើឲ្យ​អភ័យឯក​សិទ្ធិ​សភា​ក្លាយជា​គ្មានន័យ។ បញ្ហានេះ ជា​កត្តា​មួយ​ផ្សេងទៀត​ដែល​ធ្វើឲ្យ​អាប់ឱន​ដល់​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​”។

ប្រភពព័ត៍មាន : ប្រជា​ធិបតេយ្យ​កម្ពុជា​ទទួលរង​ឥទ្ធិពល​អាក្រក់​មួយ​ផ្សេងទៀត ខណៈ​ដែលរដ្ឋសភា​បានដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo