កម្ពុជា៖ កែ​តម្រូវ ឬ លុបចោល​សេចក្តី​ព្រាងច្បាប់​ស្តីពី​អង្គការ-សមាគម − ម្ចាស់​ជំនួយ​គួរតែ​ទទូច​ឲ្យមាន​ការ​ការពារ​សង្គម​ស៊ីវិល

២២-ធ្នូ-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

(ទីក្រុង​បាងកក ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១១) – ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែលមាន​ការ​ព្រួយ​បារម្ភ​បាន​និយាយ​នៅថ្ងៃ​នេះថា ម្ចាស់​ជំនួយ​ទាំងឡាយ ដែលបាន​ឧបត្ថម្ភ​ប្រហែល​ពាក់​កណ្តាល​នៃ​ថវិកា​ជាតិ​កម្ពុជា គួរតែ​បញ្ជាក់​ឲ្យបាន​ច្បាស់​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ថា សេចក្តី​ព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល (ច្បាប់​អង្គការ-សមាគម)លើកទី​៤​នេះ ត្រូវតែ​កែ​តម្រូវ​ដើម្បី​ការពារ​សង្គម​ស៊ីវិល ឬ ត្រូវតែ​លុបចោល។ ការ​កែ​តម្រូវ​មួយ​ចំនួន​គួរតែ​ពាក់ព័ន្ធ​នឹងការ​ប្រឹក្សា​យោបល់​ប្រកប​ដោយ​អត្ថន័យ​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល ហើយ​មាន​បំណង​គាំទ្រ​ដល់​សកម្មភាព​របស់​ពួកគេ ជៀសវាង​បង្កើត​ឲ្យមាន​ក្របខណ្ឌ​គតិយុត្តិ​ដែល​បណ្តាល​ឲ្យមាន​ការ​បិទ​អង្គការ​នានា​តាម​អំពើ​ចិត្ត ឬ បដិសេធ​ការ​ចុះ​បញ្ជី​របស់​ពួកគេ។

ប្រភពព័ត៍មាន : កម្ពុជា៖ កែ​តម្រូវ ឬ លុបចោល​សេចក្តី​ព្រាងច្បាប់​ស្តីពី​អង្គការ-សមាគម − ម្ចាស់​ជំនួយ​គួរតែ​ទទូច​ឲ្យមាន​ការ​ការពារ​សង្គម​ស៊ីវិល

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo