ម.ស.ម.ក ថ្កោលទោស​ការ​លើកលែង​ទោស និង​ការ​ដោះលែង​មុនពេល​កំណត់​នូវ​ទណ្ឌិត​រំលោភ​កុមារ

២៩-ធ្នូ-២០១១

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម.ស.ម.ក) ថ្កោល​ទោស​ការ​ដោះលែង​មុន​ពេល​កំណត់​នូវ​ទណ្ឌិត​រំលោភ​កុមារ ចំនួន ៣ រូប​។ នៅថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១១ សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ (​កំហឹង​ទៅនឹង​ការ​លើក​លែង​ទោស​ជន​រំលោភ​កុមារ​) បាន​ចុះ​ផ្សាយ​ថា បន្ថែម​ទៅនឹង​ការ​លើក​លែង​ទោស និង​ការ​ដោះលែង ជន​ជាតិ​រុស្សី ឈ្មោះ អាឡិច​ហ្សង់ឌ័រ ត្រូហ្វី​មូវ និង​ជនជាតិ​អាល្លឺម៉ង់ ឈ្មោះ អាឡិច​ហ្សង់ឌ័រ វ៉ាទ្រីន ជន​រំលោភ​កុមារ ទី​៣ ជា​ជនជាតិ​ហូឡង់ ឈ្មោះ វេនេ ប៉ូល ម៉ាទីន អូបែល ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ១០ ឆ្នាំ ពី​បទល្មើស​ផ្លូវភេទ ប្រព្រឹត្ត​ទៅលើ​ក្មេង​ប្រុស​ចំនួន ៦ នាក់ នៅ​ឆ្នាំ​២០០៥ ត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១១ ក្រោយ​ពី​មាន​ការ​លើកលែង​ទោស​។

ប្រភពព័ត៍មាន : ម.ស.ម.ក ថ្កោលទោស​ការ​លើកលែង​ទោស និង​ការ​ដោះលែង​មុនពេល​កំណត់​នូវ​ទណ្ឌិត​រំលោភ​កុមារ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo