៣០-ធ្នូ-២០១១
ការចេញផ្សាយ : សលាកបត្រព័ត៌មាន
ក្នុងឆ្នាំ២០១១ មានសកម្មភាពគួរឲ្យកត់សម្គាល់មួយចំនួនរបស់ប្រជាពលរដ្ឋកម្ពុជាសាមញ្ញ ដើម្បីការពារដីធ្លី ផ្ទះសំបែង ជីវភាពប្រចាំថ្ងៃ ប្រពៃណីទំនៀមទម្លាប់ និងសិទ្ធិសេរីភាពរបស់ពួកគាត់។ សលាកប័ត្រព័ត៌មាននេះ បង្ហាញពីទិដ្ឋភាពទូទៅនៃសកម្មនិយមនៅកម្ពុជាក្នុងឆ្នាំ២០១១ ដោយផ្តោតលើករណីពិសេស មានដូចជា ករណីព្រៃឡង់ ការធ្វើកូដកម្មរបស់បុគ្គលិកផ្សព្វផ្សាយស្រាបៀរអង្គរ និងករណីបឹងកក់។ សលាកប័ត្រព័ត៌មាននេះ ត្រូវបានសរសេរឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ដែលជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធ ធ្វើការដើម្បីលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅប្រទេសកម្ពុជា។
ប្រភពព័ត៍មាន : កម្រងឯកសារករណីសិក្សា ៖ សកម្មនិយមនៅកម្ពុជា ឆ្នាំ២០១១