សលា​កបត្រព័ត៌​មាន​ស្តីពី​កម្មវិធី​អភិបាល​កិច្ចតាម​បែប​ប្រជាធិប​តេយ្យ

១-មករា-២០១២

ការ​ចេញ​ផ្សាយ : សលាកបត្រព័ត៌មាន

ចាប់​តាំង​ពីការ​បោះឆ្នោត​ថ្នាក់ជាតិ​ជាលើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៩៣​មក ជំហាន​ឆ្ពោះ​ទៅ​កាន់​សង្គម​មួយ ដែល​កាន់​តែមាន​ការចូល​រួម​បាន​កើត​មាន​បន្តិច​ម្តងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ ការ​បង្កើត​ឲ្យ​មាន​យន្តការ​ក្នុង​ការ​សម្រេច​ចិត្ត​នៅ​តាម​ថ្នាក់ឃុំ​សង្កាត់ ការ​ផ្តល់​អំណាច​សំខាន់ៗ​ដល់​សង្គម​ស៊ីវិល​នៅ​ក្នុង​វិស័យ​យេន​ឌ័រ សិទ្ធិ​មនុស្ស និង​កំណែ​ទម្រង់​នៃការ​បោះឆ្នោត ហើយ​និង​ការ​បើក​ឱកាស​ឆ្ពោះ​ទៅ​រក​វប្បធម៌​ពហុបក្ស​ជាដើម។ នៅ​ពាក់​កណ្តាល​ទស​វត្សរ៍​ឆ្នាំ​៩០ រដ្ឋា​ភិបាល​បាន​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ពី​ការ​គ្រប់​គ្រង​បែប​មជ្ឈការ​ឲ្យទៅ​ជាការ​គ្រប់គ្រង​បែប​វិមជ្ឈការ​វិញ។ បើ​ទោះ​ជា​មាន​បម្លាស់ប្តូរ​យ៉ាង​នេះ​ក៏​ដោយ ក៏​នៅ​មាន​បញ្ហាជា​ច្រើន​មក​បន្ទច់​បង្អាក់​ដល់ភាព​មិន​លម្អៀង​នៃ​ការ​រៀប​ចំការ​បោះ​ឆ្នោត សមភាព​នៃ​ការ​ទទួល​បាន​នូវការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ហើយ​ឱកាស និង​មធ្យោបាយ​ក្នុង​ការ​ចូល​រួម ដែល​នៅ​មាន​កម្រិត​នៅ​ឡើយ។

ប្រភពព័ត៍មាន : សលា​កបត្រព័ត៌​មាន​ស្តីពី​កម្មវិធី​អភិបាល​កិច្ចតាម​បែប​ប្រជាធិប​តេយ្យ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo