៣-មករា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១ លោក ជួង ជូងី ត្រូវបានចោទប្រកាន់ពីបទ “ផ្តល់មធ្យោបាយលួចរត់" ក្នុងច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ តាមមាត្រា៥៦៥។ ការចោទប្រកាន់នេះត្រូវបានឆ្លើយតបទៅនឹងការដោះលែងលោក មាស ប៉េង ជាជំទប់ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាលពីពន្ធនាគារកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១១។ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បានរាយការណ៍ឲ្យដឹងថា តុលាការខេត្តកណ្តាលបានរកឃើញថា សកម្មភាពរបស់លោក ជួង ជូងី ក្នុងការដោះលែងកូនក្តីចេញពីគុកនេះពុំត្រឹមត្រូវតាមច្បាប់វិជ្ជាជីវៈមេធាវីឡើយ ហើយការធ្វើបែបនេះត្រូវប្រឈមមុខនឹងទោសព្រហ្មទណ្ឌ។ តុលាការខេត្តកណ្តាលបានអះអាងបន្ថែមថាលោកជួង ជូងីត្រូវបានចោទប្រកាន់៕
ប្រភពព័ត៍មាន : សកម្មភាពមេធាវីតំណាងគណបក្សប្រឆាំងត្រូវបានបំភិតបំភ័យពីតុលាការ