៤-មករា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
តាមរយៈការសង្កេតការណ៍សវនាការព្រហ្មទណ្ឌជារៀងរាល់ថ្ងៃ នៅសាលាដំបូងរាជធានីភ្នំពេញ និង សាលាដំបូងខេត្តកណ្តាលក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ចេញផ្សាយលទ្ធផលរបាយការណ៍ប្រចាំឆមាសលើកទី៣ ស្តីពី "សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា" (របាយការណ៍)។ របាយការណ៍នេះបង្ហាញនូវទិន្នន័យដែលទទួលបានពីការសិក្សាទៅលើសវនាការចំនួន ៥៨៥ ដែលក្នុងនោះមានជនជាប់ចោទសរុបចំនួន ១ ០២៩ នាក់ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ និងការវិភាគអំពីការកើនឡើងនៃការគោរពដោយតុលាការ នូវបទដ្ឋានការជំនុំជម្រះដោយយុត្តិធម៌ និងចំណុចខ្វះខាតមួយចំនួនទៀត។
ប្រភពព័ត៍មាន : សវនាការព្រហ្មទណ្ឌចំនួនប្រមាណជាង ៥០០ ត្រូវបានសង្កេតនៅក្នុងការសិក្សាអំពីការជំនុំជម្រះដោយយុត្តិធម៌