របាយការណ៍​​ប្រចាំ​​ឆមាស​​លើក​ទី​បី៖ សិទ្ធិ​​ទទួល​​បាន​ការ​​ជំនុំ​ជម្រះ​ដោយ​​យុត្តិធម៌​នៅ​​កម្ពុជា ការ​វិវឌ្ឍ​ន៍​ក្នុង​រយៈ​ពេល​​មួយឆ្នាំ

៤-មករា-២០១២

ការ​ចេញ​ផ្សាយ : របាយការណ៍

របាយការណ៍​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះដោយ​យុត្តិធម៌​នៅ​កម្ពុជា (របាយការណ៍) នេះ​ជា​លទ្ធផល​នៃ​គម្រោង​សង្កេតការណ៍​សវនាការ (គម្រោង) ដែល​អនុវត្ត​ដោយ​ម.ស.ម.ក។ របាយ​ការណ៍​នេះ​បង្ហាញ និង​វិភាគ​ទិន្នន័យ​ដែល​ប្រមូល​បាន​ពីការ​សង្កេត​សវនាការ​ចំនួន ៥៨៥ មាន​ជន​ជាប់​ចោទ​ចំនួន ១ ០២៩​នាក់ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ (តុលាការ​រាជធានី​ភ្នំពេញ) និង​សាលា​ដំបូង​ខេត្ត​កណ្តាល (តុលាការខេត្តកណ្តាល) ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា រហូត​ដល់ ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១០ (អំឡុង​ពេល​របាយការណ៍​ទី៣)។ របាយការណ៍​នេះ​គឺ​ជា​របាយការណ៍​ប្រចាំ​ឆមាស​របស់​គម្រោង ដែល​ចេញ​ផ្សាយ​បន្ទាប់​ពី​របាយការណ៍​ប្រចាំ​ឆមាស​លើក​ទី​១ របស់​គម្រោង (របាយ​ការណ៍​​ប្រចាំ​​ឆមាស​ទី១) ចេញ​ផ្សាយ​ក្នុង​ខែ​កក្កដា ឆ្នំា​២០១០ និង​របាយការណ៍​ប្រចាំ​ឆមាស​លើក​ទី​២​​របស់​គម្រោង (របាយការណ៍​ប្រចាំ​ឆមាស​ទី២) ចេញ​ផ្សាយ​ក្នុង​ខែ​មិនា ឆ្នំា​២០១១។

ប្រភពព័ត៍មាន : របាយការណ៍​​ប្រចាំ​​ឆមាស​​លើក​ទី​បី៖ សិទ្ធិ​​ទទួល​​បាន​ការ​​ជំនុំ​ជម្រះ​ដោយ​​យុត្តិធម៌​នៅ​​កម្ពុជា ការ​វិវឌ្ឍ​ន៍​ក្នុង​រយៈ​ពេល​​មួយឆ្នាំ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo