អាស៊ាន៖ បង្ហាញ​សេចក្តី​ព្រាង​នៃ​សេចក្តី​ប្រកាស​ស្តីពី​សិទ្ធិ​មនុស្ស​ជា​សាធារណៈ

៥-មករា-២០១២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

នៅ​ខណៈ​ដែល​សេចក្តី​ព្រាង​លើក​ទីមួយ​នៃ​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិ​មនុស្ស​របស់​អាស៊ាន​ជិត​ដល់​ទី​បញ្ចប់ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ទាមទារ​ឲ្យ​ស្ថាប័ន​អាស៊ាន​បញ្ចេញ​សេចក្តី​ព្រាង​នោះ​ជា​សា​ធារ​ណៈ និង​អាច​ឲ្យប្រជា​ពលរដ្ឋ​ក្នុង​តំបន់​បាន​ដឹង។ ដំណើរ​ការ​ធ្វើ​សេចក្តី​ព្រាង​ទាំង​ស្រុង​គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​សេចក្តី​ប្រកាស​នេះ​ដោយ​ពិនិត្យ​ពិចារណា និង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ទិន្នន័យ ដែល​បាន​មក​ពី​សង្គម​ស៊ីវិល និង​បុគ្គល ឬ​ក្រុម​មនុស្ស​មួយ​ចំនួន ដែល​មាន​អត្ថ​ប្រ​យោជន៍​ និង​ពាក់​ព័​ន្ធក្នុង​ផ្នែក​នេះ។ សេចក្តី​ប្រកាស​ស្តីពីសិទ្ធិ​មនុស្ស​របស់​អាស៊ាន​ផ្តោត​ទៅ​លើ​គ្រប់ ស្ត្រី បុរស និង​កុមារ​នៅ​ក្នុង​តំបន់ ហេតុ​ដូច្នេះ​ហើយ​វា​គឺ​ជា​រឿង​ធម្មតា​ទេ ដែល​ពួក​គេគួរ​តែមាន​ឱកាស​ក្នុង​ការសម្ដែង​​នូវមតិ​របស់​ពួកគេ៕

ប្រភពព័ត៍មាន : អាស៊ាន៖ បង្ហាញ​សេចក្តី​ព្រាង​នៃ​សេចក្តី​ប្រកាស​ស្តីពី​សិទ្ធិ​មនុស្ស​ជា​សាធារណៈ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo