ម.ស.ម.ក ស្វាគមន៍​ចំពោះ​សេចក្តី​ព្រាង​លើក​ទីមួយ​នៃ​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន ប៉ុន្តែ​ជម្រុញ​ឲ្យ​មាន​កិច្ច​ពិភាក្សា​ប្រកប​ដោយ​តម្លា​ភាព និង​អត្ថន័យ​ជាមួយ​

៨-មករា-២០១២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ជំហាន​ដ៏សំខាន់​មួយ​របស់​សហគមន៍​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ពោល​គឺ​ការ​បង្កើត​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន ជា​ដំណាក់កាល​ឈាន​ជិត​ទៅរក​លទ្ធផល​រំពឹង​ទុក​។ បច្ចុប្បន្ន សេចក្តីព្រាង​លើក​ទីមួយ​នៃ​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន ត្រូវ​បាន​បញ្ចប់ ហើយ​នឹង​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ចំពោះ​មុខ​គណៈ​កម្មការ​អន្តរ​រដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ក្នុង​កិច្ច​ប្រជុំ​លើក​ទី ១១ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​៨-៩ ខែ​មករា ឆ្នាំ​២០១២ នៅ​ខេត្ត​សៀម​រាប នៃ​ប្រទេស​កម្ពុជា​។ ខណៈ​ពេល​ដែល ម.ស.ម.ក ស្វាគមន៍​ចំពោះ​កិច្ច​ប្រជុំ និង​ការ​ពិភាក្សា​លើសេចក្តី​ប្រកាស​នេះ ម.ស.ម.ក ក៏​សូម​អំពា​វ​នាវ​ឲ្យ​គណៈ​កម្មការ​អន្តរ​រដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ធានា​នូវ​កិច្ច​ពិភាក្សា​ដ៏​មាន​អត្ថន័យ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ទាំងអស់ ក្នុង​ដំណើការ​ធ្វើ​សេចក្តី​ប្រកាស​នេះ តាមរយៈ​ការ​ផ្សព្វ​ផ្សាយ​សេចក្តី​ព្រាង​នេះ​ទៅកាន់​សាធារណ​ជន​ឲ្យបាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

ប្រភពព័ត៍មាន : ម.ស.ម.ក ស្វាគមន៍​ចំពោះ​សេចក្តី​ព្រាង​លើក​ទីមួយ​នៃ​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន ប៉ុន្តែ​ជម្រុញ​ឲ្យ​មាន​កិច្ច​ពិភាក្សា​ប្រកប​ដោយ​តម្លា​ភាព និង​អត្ថន័យ​ជាមួយ​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo