ម.​ស.ម.ក​ អំពាវ​នាវ​ឲ្យ​​មាន​​ការ​តែង​​តាំង​​ចៅ​ក្រម​​នៃ​​សា​លា​ក្តី​​ខ្មែរ​​ក្រហម​​ជា​បន្ទាន់​

១២-មករា-២០១២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

មជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​​កម្ពុជា​ (ម.​ស.​ម.​ក) សូម​​បន្ទរ​​សេចក្តី​​ព្រួយ​បារម្ភ​​របស់​​អង្គការ​សហ​ប្រជា​ជាតិ​​(អ.ស.​ប) ចំពោះ​​ការ​​យឺត​​យ៉ាវ​​ក្នុង​​ការ​​តែង​តាំង​​សហ​​ចៅក្រម​ស៊ើប​​អង្កេត​​នៅ​​សាលាក្តី​ខ្មែរ​ក្រហម​។ ថ្ងៃ​​នេះ​សារព័ត៌​មាន​ ឌឺ ភ្នំពេញ​ប៉ុស្តិ៍​ ​(​ការ​ពន្យា​​ពេល​​តែង​​តាំង​​ចៅក្រម​​បាន​​ធ្វើ​ឲ្យ​​អង្គ​ការ​​សហប្រ​ជា​ជាតិ​​មាន​​ការ​​ព្រួយ​បារម្ភ)​ បាន​រាយ​ការណ៍​​ថា អ្នក​​នាំ​ពាក្យ​រ​បស់អគ្គ​​លេ​ខា​ធិការ​​លោក​ បាន​ គី​មូន បាន​​បញ្ជាក់​​ក្នុង​អ៊ីម៉ែល​ថា​ អ.ស.ប​ មាន​​ការ​ព្រួយ​បារម្ភ​​ថា​ អស់​​រយៈ​​ពេល​​ច្រើន​​ជាង​​បី​​ខែ​​ហើយ​ បន្ទាប់​​ពី​ការ​លា​​ឈប់​​របស់​​សហ​ចៅ​ក្រម​​ស៊ើប​​អង្កេត​​លោក​ ស៊ីហ្រេ្វត បាំ្លង​ ដែល​​ឧត្តម​​ក្រុម​ប្រឹក្សា​​នៃ​អង្គ​​ចៅ​ក្រម​​មិន​ទាន់​​បាន​​តែង​តាំង​​សហ​ចៅ​ក្រម​​ស៊ើប​​អង្កេត​​បម្រុង​​ឈ្មោះ​​ថា​ ឡ​រ៉ែន កាស្ពើ អានស៊ើ​មេត​ មក​​ពី​​ប្រទេស​​ស្វីស​​ដើម្បី​​ជំនួស​​លោក​ បាំ្លង​ នៅ​​ឡើយ​​ទេ​។

ប្រភពព័ត៍មាន : ម.​ស.ម.ក​ អំពាវ​នាវ​ឲ្យ​​មាន​​ការ​តែង​​តាំង​​ចៅ​ក្រម​​នៃ​​សា​លា​ក្តី​​ខ្មែរ​​ក្រហម​​ជា​បន្ទាន់​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo