១៣-មករា-២០១២
ការចេញផ្សាយ : សលាកបត្រព័ត៌មាន
ឆ្នាំ២០១២ នឹងជាចំណុចចាប់ផ្តើមនៃឆ្ នាំបោះឆ្នោតរយៈពេលពីរឆ្នាំ គឺការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១២ និងការបោះឆ្នោត២០១២ និងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៣។ សលាកប័ត្រពត៌មាននេះបង្ហាញពីរូបភាពនៃសិទ្ធិបោះឆ្នោត ជាពិសេស ដើម្បីពិនិត្យមើលលើការបោះឆ្នោតដែលគ្មានអំពើហិង្សា ឬគំរាមគំហែង ការបង្ខិតបង្ខំ ការផ្តល់វត្ថុលើកទឹកចិត្ត ឬការជ្រៀតជ្រែកដោយភ័ន្តបន្លំគ្រប់ប្រភេទ។ សលាប័ត្រពត៌មាននេះសរសេរដោយ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ដែលជាអង្គការមិនមែនរដ្ឋាភិបាលឈាន មុខ ឯករាជ្យ មិនចូលបក្សសម្ព័ន្ធ ដែលធ្វើការដើម្បីលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅកម្ពុជា។
ប្រភពព័ត៍មាន : សិទ្ធិបោះឆ្នោត