១៨-មករា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ គណៈកម្មការប្រឹក្សាយោបល់គម្រោង (PAC) នៃអង្គការពលកម្មអន្តរជាតិសម្រាប់ធើ្វឲ្យប្រសើរឡើងក្នុងវិស័យកាត់ដេរកម្ពុជាបានជួបប្រជុំគ្នាក្នុងទីក្រុងភ្នំពេញ ដើម្បីពិនិត្យមើលឡើងវិញ និងបញ្ចេញរបាយការណ៍សំយោគនៃអង្គការពលកម្មអន្តរជាតិលើកទី២៧ស្តីពីលក្ខខណ្ឌការងារក្នុងឧស្សាហកម្មកាត់ដេររបស់កម្ពុជា។ PAC មានសមាសភាពតំណាងមកពីរាជរដ្ឋាភិបាលកម្ពុជា សមាគមនិយោជក រោងចក្រវាយនភ័ណ្ឌកាត់ដេរកម្ពុជា និងសហជីពកម្មករ។
ប្រភពព័ត៍មាន : ការធ្វើរបាយការណ៍សំយោគលើកទី២៧នៃអង្គការពលកម្មអន្តរជាតិស្តីពីលក្ខខណ្ឌការងាររបស់វិស័យកាត់ដេរសម្លៀកបំពាក់