២៧-មករា-២០១២
ការចេញផ្សាយ : សលាកបត្រព័ត៌មាន
កម្ពុជាអនុវត្តរបបទ្វិសភា ដែលរួមមានព្រឹទ្ធសភា និងរដ្ឋសភា។ ព្រឹទ្ធសភាមានតួនាទីជាអ្នកផ្តល់ប្រឹក្សាចំពោះនីតិកម្ម ហើយសមាជិកព្រឹទ្ធសភាត្រូវបានបោះឆ្នោតជាអសកលដោយសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ និងសមាជិករដ្ឋសភា។ ទោះបីជាព្រឹទ្ធសភាត្រូវបានមើលឃើញថា ស្របនឹងគោលការណ៍ប្រជាធិតេយ្យ និងតម្លាភាព ក៍ប៉ុន្តែរបៀបបោះឆ្នោតជ្រើសរើសសមាជិកសភា និងការដាក់កំហិតក្នុងតួនាទីរបស់ពួកគេបានបង្កឲ្យមានបញ្ហាដ៍ធំធេងចំពោះប្រសិទ្ធភាពនៃស្ថាប័ននេះ។
ប្រភពព័ត៍មាន : ព្រឹទ្ធសភា