៣១-មករា-២០១២
ការចេញផ្សាយ : របាយការណ៍
ម្ភៃឆ្នាំបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសក្នុងឆ្នាំ១៩៩១កំណត់ត្រាស្តីពីសិទិ្ធមនុស្សរបស់ប្រទេសកម្ពុជានៅតែអាក្រក់ដែល។រដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាបន្តប្រើប្រាស់តុលាការក្រមព្រហ្មទណ្ឌនិងការគំរាមចាប់ខ្លួនឬគំរាមចាត់វិធានការខាងផ្លូវច្បាប់ការដាក់កំហិតដល់សេរីភាពបញ្ចេញមតិដាក់គុកអ្នករិះគន់រដ្ឋាភិបាលបំបែករាល់ការតវ៉ារបស់កម្មករនិងកសិករនិងបំបិទមាត់សមាជិកគណបក្សប្រឆាំង។ក្នុងឆ្នាំ២០១១គណបក្សប្រជាជនកម្ពុជាបានគំរាមកំហែងដល់សមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលទាំងឡាយដែលកើតចេញពីកិច្ចព្រមព្រៀងទីក្រុងបារីសសមិទ្ធិផលនេះគឺការរីកចម្រើនលូតលាស់របស់អង្គការក្រៅរដ្ឋាភិបាល ក្រុមសហគមន៍មូលដ្ឋាន សមាគមក្រៅផ្លូវការនិងបណ្តាញប្រជាពលរដ្ឋមូលដ្ឋានដោយគណបក្សនេះបានដាក់ស្នើច្បាប់មួយ ដែលឲ្យឆន្ទានុសិទិ្ធយ៉ាងទូលំទូលាយដល់ខ្លួនដើម្បីបិទចោលរាល់សមាគមនិងអង្គការក្រៅរដ្ឋាភិបាល។
ប្រភពព័ត៍មាន : World Report 2012: ប្រទេសកម្ពុជា