ចំណុច​ល្អ​ និង​ចំនុច​អាក្រក់​នៅ​ អ.​វ.​ត.​ក​ ចំពោះ​ការ​បន្ថែម​ទោស​ឌុច​ឲ្យ​ជាប់​ពន្ធ​នា​គារ​អស់​មួយ​ជីវិត​

៣-កុម្ភៈ-២០១២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (​ម.ស.ម.ក​)​ សូម​ស្វាគមន៍​ចំពោះ​សាល​ក្រម​ចុង​ក្រោយ​ក្នុង​ករណី​របស់​លោក ​កាំង​ ហ្គេច​អ៊ាវ​ នៅ​អង្គ​ជំនុំ​ជម្រះ​វិ​សាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (អ.វ.ត.ក​)​ ប៉ុន្តែ​ព្រួយ​បារម្ភ​ចំពោះ​ចំណុច​មួយ​ចំនួន​ដែល​កើត​មាន​ក្នុង​សេច​ក្តី​សម្រេច​ ។​ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ នា​ថ្ងៃ​ទី​០៣​ ខែ​កុម្ភៈ​​ ឆ្នាំ​២០១២​ បាន​បដិសេធ​នូវ​បណ្តឹង​របស់​ លោក​ កាំង​ ហ្គេច​អ៊ាវ​ ហៅ​ ឌុច​ ដែល​ប្តឹង​ប្រឆាំង​នឹង​សេច​ក្តី​សម្រច​របស់​ អ.វ.ត.ក​ដែល​បាន​កាត់​ទោស​ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​ថា​លោក​មិន​មែន​ជា​ "​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​"​ ក្នុង​របប​ខ្មែ​រ​ក្រហម​ ឬ​ក៍​ជា​បុគ្គល​ម្នាក់​ក្នុង​ចំនោម​ "​ជន​ទាំង​ឡាយ​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​"​ ចំ​ពោះ​បទ​ល្មើស​ដែល​ប្រព្រឹត្ត​ក្នុង​របប​នោះ​។​ ការ​កាត់​សេច​ក្តី​ដោយ​សារ​ថា​បទ​ល្មើស​ដែល​ប្រព្រឹត្ត​ដោយ​ឌុច​គឺ​ "​អាក្រក់​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត​"​ និង​ដែល​ទណ្ឌ​កម្ម​ជាប់​ពន្ធនាគារ​ ៣៥​ឆ្នាំ​ ដែល​សម្រេច​ដោយ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ ក្នុង​ខែ​កក្កដា​ ឆ្នាំ​២០១០ មិន​បាន​ "ឆ្លុះ​បញ្ចាំង​ពី​ភាព​ធ្ងន់​ធ្ងរ​នៃ​បទ​ល្មើស​"​ ដូច្នេះ​ ទើប​អង្គ​ជំនុំ​ជម្រះ​​តុលាការ​កំពូល​ បន្ថែម​ទោស​របស់​លោក​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។​

ប្រភពព័ត៍មាន : ចំណុច​ល្អ​ និង​ចំនុច​អាក្រក់​នៅ​ អ.​វ.​ត.​ក​ ចំពោះ​ការ​បន្ថែម​ទោស​ឌុច​ឲ្យ​ជាប់​ពន្ធ​នា​គារ​អស់​មួយ​ជីវិត​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo