សៀវភៅ​មគ្គុ​ទេសក៍​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិ​ធម៌ និង​ ការ​សង្កេត​ការណ៍​សវនាការ

១៣-កុម្ភៈ-២០១២

ការ​ចេញ​ផ្សាយ : របាយការណ៍

ដំណើរ​ការ​ប្រកប​ដោយ​ឯករាជ្យ​ភាព និង​ប្រសិទ្ធិ​ភាព នៃ​ស្ថាប័ន​តុលាការ គឺជា​ចំណុច​ស្នូល​នៃ​កិច្ច​ការពារ និងការ​ពង្រឹង​ការគោរព​សិទ្ធិ​មនុស្ស​នៅកម្ពុជា។ រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា(“រដ្ឋធម្មនុញ្ញ”) បាន​ទទួល​ស្គាល់ និងគោរព​សិទិ្ធ​មនុស្ស​ ដូចដែល​មាន​ចែង​នៅ​ក្នុង​លិខិតូបករណ៍​អន្តរជាតិ​នានា​ដែល​ពាក់​ព័ន្ធ ។ នេះ​គៗរាប់​ទាំង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ដែល​ត្រូវ​បាន​ឲ្យ​និយមន័យ​យ៉ាង​ជាក់​លាក់ នៅ​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោ​បាយ​​ថាជា «សិទិ្ធ​ដែល​អនុញ្ញាត​ឲ្យ​ជន​ជាប់​ចោទ​គ្រប់​រូប ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិ​ធម៌ និង​ជា​សារធារណៈ ពី​តុលាការ​មាន​សមត្ថ​កិច្ច​ ឯករាជ្យ និង​មិន​លំអៀង ហើយដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់ ។

ប្រភពព័ត៍មាន : សៀវភៅ​មគ្គុ​ទេសក៍​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិ​ធម៌ និង​ ការ​សង្កេត​ការណ៍​សវនាការ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo