១៥-កុម្ភៈ-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ កាសែត ឌឺ ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ កាសែត ឌឺ ភ្នំពេញប៉ុស្តិ៍ (“អ.បជួយចេញថ្លៃមេធាវីនៅនីតិវិធីឧទ្ធរណ៍នៃសុំណុំរឿងស្រីស្រឡាញ់ភេទដូចគ្នា”) បានរាយការណ៍ថា ការិយាល័យឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទូលបន្ទុកសិទ្ធិមនុស្ស កុំពុងចេញសាហ៊ុយមេធាវីសម្រាប់នីតិវិធីឧទ្ធរណ៍នៃករណីស្រ្តីស្រឡាញ់ភេទដូចគ្នា។ ផ្លុង ស្រីវ៉ាន់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១១ ពីថ្ងៃក្រោយដែលបងប្រុសរបស់មិត្តស្រីនាង បានដាក់បណ្តឹងប្រឆាំងនឹងរូបនាងពីបទឃុំឃាំងមនុស្សខុសច្បាប់ និងជួញដូរមនុស្ស។ ក្នុងខែកញ្ញា ឆ្នាំ២០១១ ចៅក្រុមសាលាដំបូងបានរកឃើញថានាងមានពិរទ្ធភាពពីបទរួមភេទជាមួយអនីតិជន ហើយសម្រេចផ្តន្ទាទោសនាងឲ្យជាប់ពន្ធនាគារយៈពេល ៤ឆ្នាំ។
ប្រភពព័ត៍មាន : ម.ស.ម.ក ជម្រុញឲ្យមន្រ្តីតុលាការពន្លឿននីតិវិធីឧទ្ធរណ៍នៅក្នុងករណីស្រ្តីស្រលាញ់ភេទដូចគ្នាដ៍ចម្រូងចម្រាស់