២៩-កុម្ភៈ-២០១២
ការចេញផ្សាយ : សលាកបត្រព័ត៌មាន
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(យូអិនហ្ហេជ្វស៊ីអា)បានធ្វើការយ៉ាងជិតស្និទ្ធជាមួយការិយាល័យទទួលបន្ទុកជនភៀសខ្លួន ដែលរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឡើងនៅក្នុងនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។ បន្ទាប់ពីការអនុម័តរបស់រដ្ឋាភិបាលលើអនុក្រឹត្យលេខ២២៤ស្តីពីដំណើរការនៃការកំណត់ឋានៈជនភៀសខ្លួន និងការស្វែងរកសិទ្ធិជ្រកកោនរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលកម្ពុជាមានទំនួលខុសត្រូវចំពោះដំណើរការ និងការវិនិច្ឆ័យរាល់ករណីទាំងអស់ ដែលពាក់ព័ន្ធនឹងជនភៀសខ្លួន។ យូអិនហ្ហេជ្វស៊ីអាកំពុងតែចាប់ផ្តើមនូវដំណើរការគាំទ្រដល់ការិយាល័យទទួលបន្ទុកជនភៀសខ្លួននេះតាមរយៈការធ្វើកិច្ចពិភាក្សាពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋាភិបាល និងផ្តល់នូវការគាំទ្រដល់អ្នកធ្វើការសម្រេចចិត្តនានានៅគ្រប់ដំណាក់កាលទាំងអស់ចំពោះដំណើរការនៃការកំណត់ឋានៈជនភៀសខ្លួន ព្រមទាំងតាមរយៈការផ្តល់នូវការបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋាភិបាលជាដើម...។
ប្រភពព័ត៍មាន : ទិន្នន័យចុងក្រោយអំពីតំបន់អាស៊ីប៉ាស៊ីហ្វ៊ិច