២៩-កុម្ភៈ-២០១២
ការចេញផ្សាយ : របាយការណ៍
របាយការណ៍ពិភពលោកស្តីពីស្ថានភាពអ្នកការពារសិទ្ធិស្រ្តីតទៅនេះហៅថា “របាយការណ៍ពិភពលោក” ឆ្លុះបញ្ចាំងពីការកើនឡើងនៃការវិភាគផ្សេងៗ ដែលបានបង្កើតឡើងដោយសមាជិក នៃសម្ព័ន្ធអ្នកការពារសិទ្ធិស្រ្តីអន្តរជាតិ (WHRD International Coalition) ចាប់តាំងពីឆ្នាំ២០០៥។ របាយការណ៍ពិភពលោកបង្ហាញឲ្យឃើញនូវដំណើរការវិវត្តន៍ នៃការបញ្ចេញទស្សនៈដេញដោលគ្នាចំពោះអ្នកការពារសិទ្ធិស្រ្តីប្រភពនៃការដេញដោល និងវិធីឆ្លើយតបយ៉ាងប្រសើរបំផុត។ ការសិក្សាស្រាវជ្រាវចំនួន៤៣ករណី ដែលបានជ្រើសរើសដោយសម្ព័ន្ធអ្នកការពារសិទ្ធិស្រ្តីអន្តរជាតិបកស្រាយបំភ្លឺអំពីនិន្នាការ និងបទពិសោធន៍ប្រាកដប្រជារបស់WHRD។ ករណីសិក្សាទាំងនេះ ផ្តល់ឲ្យឃើញទិដ្ឋភាពនៃបទពិសោធន៍ដ៏អស្ចារ្យផ្សេងៗគ្នារបស់ក្រុមអ្នកការពារសិទ្ធិស្រ្តីក្នុងការរស់នៅ និងប្រកបវិជ្ជាជីវៈរបស់ពួកគេ។
ប្រភពព័ត៍មាន : របាយការណ៍ពិភពលោក ស្តីពីស្ថានភាពអ្នកការពារសិទ្ធិស្រ្តី