៧-មីនា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា("ម.ស.ម.ក") ថ្ងៃនេះចេញផ្សាយសេចក្តីថ្លែងការណ៍មួយអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ឲ្យប្រយុទ្ធប្រឆាំងអំពើហិង្សាដែលកើតចេញពីភាពស្អប់ខ្ពើមអ្នកស្រលាញ់ភេទដូចគ្នា ប្រឆាំងលើស្រ្តី។ ថ្ងៃទី០៨ ខែមីនា ស្អែកនេះ គឺជាទិវាអន្តរជាតិនារី ដែលមនុស្សនៅទូទាំងពិភពលោករួមគ្នាប្រារព្ធទិវាជាប្រវត្តិសាស្រ្តនេះ ដោយបង្ហាញពីស្នាដៃ និងការចូលរួមរបស់ស្រ្តីក្នុងវិស័យសេដ្ឋកិច្ច នយោបាយ សង្គមកិច្ច និងវប្បធម៌ ។ ដើម្បីអបអរសាទរទិវាអន្តរជាតិនារីលើកទី១០១នេះ អង្គការសហប្រជាជាតិ បានកំណត់ប្រធានបទទូទៅមួយថា"ពង្រឹងអំណាចស្រ្តីនៅជនបទ-បញ្ចប់ភាពអត់ឃ្លាន និងភាពក្រីក្រ"-ខណៈដែលប្រទេសកម្ពុជាប្រារព្ធទិវានេះក្រោមប្រធានបទ"អ្នកម្តាយដ៍ឆ្នើមរបស់ខ្ញុំ!" ។
ប្រភពព័ត៍មាន : ម.ស.ម.ក អំពារនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឲ្យប្រយុទ្ធប្រឆាំងអំពើហិង្សាដែលកើតចេញពីភាពស្អប់ខ្ពើមអ្នកស្រលាញ់ភេទដូចគ្នា ប្រឆាំងលើស្រ្តី