១២-មីនា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរកឃើញថាមានករណីវាយប្រហារដោយអាស៊ីដក្នុងខេត្តកំពង់ចាម កាលពីថ្ងៃសុក្រ ដែលបានផ្តាច់ជីវិតរបស់លោក ស៊ឹម យី អាយុ៤២ឆ្នាំ និងធ្វើអោយនារីអាយុ១៩ឆ្នាំ ឈ្មោះ ស្រីលក័្ខ រងរបួសយ៉ាងធ្ងន់ធ្ងរ។ សារព័ត៌មាន ឌឺ ភ្នំពេញប៉ុស្តិ៍ នាថ្ងៃនេះ(ការវាយប្រហារដោយអាស៊ីដបានផ្តាច់ជីវិតបុរសម្នាក់៖ ករណីនេះនឹងធ្វើការសាកល្បងប្រសិទ្ធភាពនៃច្បាប់) បានរាយការណ៍ថា រាងកាយរបស់ ស៊ឹម យី បានរងរបួសរលាកយ៉ាងធ្ងន់ធ្ងរ ពោលគឺ៥០ភាគរយនៃរាងកាយរបស់គាត់ ហើយគាត់បានបាត់បង់ជិវិតក្នុងរយៈពេលបីម៉ោងក្រោយមក។ ជនសង្ស័យសំខាន់បំផុតគឺភរិយារបស់គាត់ឈ្មោះថា ឆេង ម៉ៅ ដែលគេអះអាងថា បានគេចវេសចេញកន្លែងកើតហេតុ និងនៅមិនទាន់ត្រូវចាប់ខ្លួន។
ប្រភពព័ត៍មាន : ការវាយប្រហារដោយអាស៊ីដថ្មីៗនេះជាការដាស់តឿនដ៏មានទម្ងន់មួយថា ច្បាប់ថ្មី ដែលទើបអនុម័តត្រូវតែអមជាមួយនឹងការអនុវត្តន៍ច្បាប់ដ៏មានប្រសិទ្ធភាព