ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ និងកំណែទម្រង់ក្នុងប្រទេសកម្ពុជា

២១-មីនា-២០១២

ការ​ចេញ​ផ្សាយ : របាយការណ៍

ខុម​ហ្រ្វែល​បន្ត​នូវ​របាយការណ៍​របស់​ខ្លួន​ស្តីពី “ ប្រជាធិ​បតេយ្យ ការ​បោះ​ឆ្នោត និង​កំណែ​ទម្រង់ ដែល​បាន​ប៉ាន់​ប្រមាណ​នូវ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅកម្ពុជា។ របាយ​ការណ៍​នេះ​បាន​ប្រើវិធី​សាស្រ្ត ធ្វើ​ការ​ប្រៀប​ធៀប​ដោយ​ធ្វើ​ការ​ចោទ​ជា​សំណួរ​ថា​តើមាន​ការផ្លាស់​ប្តូរ​អ្វីខ្លះ​បើ​ធៀប​ទៅ​ឆ្នាំ​មុន​ៗ​នោះ? តើ​ប្រព័ន្ធ​នយោ​បាយ​នៃប្រទេសកម្ពុជា​ស្ថិត​ក្នុងដំ​ណើរ​ការឆ្ពោះ​ទៅរក​ប្រជាធិប​តេយ្យ​រួបរួម​គ្នា ឬ​ក៏​អសកម្ម ឬ​មាន​ការដើរ​ថយ​ក្រោយ ដែល​ធើ្វអោយ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យតូបនីយកម្ម​នៅ​តែ​ជា​កង្វល់? ការ​ស្ទង់ស្ទាប​នូវ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​តូបនីយកម្ម​គឺវា​ផ្អែក​ទៅ​លើ​ការ​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​របស់​ខុម​ហ្រ្វែល​ដូចជា ”ការ​ឃ្លាំ​មើល​រដ្ឋាភិ​បាល” “ការ​ឃ្លាំ​មើល​សភា" "ការ​ឃ្លាំ​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ" "ការ​ឃ្លាំ​មើលការ​បោះ​ឆ្នោត” និង​"ការឃ្លាំ​មើល​យេនឌ័រ”។

ប្រភពព័ត៍មាន : ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ និងកំណែទម្រង់ក្នុងប្រទេសកម្ពុជា

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo