២១-មីនា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ដោយសារកម្ពុជាជាប្រធានអាស៊ានក្នុងឆ្នាំ២០១២ សង្គមស៊ីវិលកម្ពុជាបានអះអាងក្នុងការប្តេជ្ញារៀបចំសន្និសីទសង្គមស៊ីវិលអាស៊ាន/វេទិកាប្រជាពលរដ្ឋអាស៊ាននៅថ្ងៃទី២៩-៣១ ខែមីនា ឆ្នាំ២០១២ នៅឯទីក្រុងភ្នំពេញឲ្យបានមុនជំនួបកំពូលប្រជុំអាស៊ានលើកទី២០ ដែលនឹងប្រារព្ធនៅថ្ងៃទី៣-៤ ខែមេសា ឆ្នាំ២០១២។ គណៈកម្មាធិការជាតិត្រូវបានរៀបចំ សន្និសីទសង្គមស៊ីវិលអាស៊ាន/វេទិកាប្រជាពលរដ្ឋអាស៊ានតាមទម្រង់នីតិវិធីរបស់ប្រទេសកម្ពុជា ដូចនេះ ព្រឹត្តិការណ៍នេះនឹងដំណើរការទៅមុខតាមការគ្រោងទុក។
ប្រភពព័ត៍មាន : “ប្រែក្លាយអាស៊ានឲ្យទៅជាសហគមន៍ ដែលផ្តោតលើប្រជាពលរដ្ឋ” ជាការអះអាងរបស់សង្គមស៊ីវិល កម្ពុជាប្តេជ្ញារៀបចំសន្និសីទសង្គមស៊ីវិលអាស៊ាន/វេទិកាប្រជាពលរដ្ឋអាស៊ាន(ACSC/APF) ឆ្នាំ២០១២