៥-មេសា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ជ្រើសរើសមិនចូលរួមព្រឹត្តិការណ៍ ដែលមានរយៈពេលពីរថ្ងៃមួយទាក់ទងនឹងដីធ្លី និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១២ ដោយផ្នែកលើសេចក្តីសម្រេចធ្វើពហិកាចំពោះសណ្ឋាគារភ្នំពេញ ដែលជាទីកន្លែងរៀបចំព្រឹត្តិការណ៍។ ("ម.ស.ម.ក") មានចេតនាធ្វើពហិកាទាំងចំពោះសណ្ឋគារ និងព្រឹត្តិការណ៍ទាំងឡាយណា ដែលយើងអាចដឹងបានជាមុនថានឹងប្រព្រឹត្តទៅនៅទីនោះនាពេលខាងមុខទៀត។ ហេតុផលសម្រាប់ធ្វើពហិកាគឺដោយសារតែសណ្ឋាគារនេះជាកម្មសិទ្ធិរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច ដែលលោកជាបុគ្គលម្នាក់ក្នុងចំណោមអ្នករំលោភយកដីធំជាងគេបំផុតនៅប្រទេសកម្ពុជា។
ប្រភពព័ត៍មាន : ម.ស.ម.ក ធ្វើពហិកាចំពោះសណ្ឋាគារភ្នំពេញដោយឈរលើមូលដ្ឋានការរំលោភសិទ្ធិមនុស្ស ហើយជំរុញឲ្យគ្រប់គ្នាទទូលខុសត្រូវចំពោះការគាំទ្រសិទ្ធិមនុស្ស