យុត្តិ​​ធម៌​​គ្មាន​​ទេ​ក្នុង​​ស្រុក​​របស់​​លោក​ បណ្ឌិត​

២០-មេសា-២០១២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (ម.ស.ម.ក)​ ភ្ញាក់​ផ្អើល​ចំពោះ​សេច​ក្តី​សម្រេច​របស់​ព្រះ​រាជ​អាជ្ញា​អម​​តុលា​ការ​​ខេត្ត​​ស្វាយ​​រៀង​​លោក​ ហ៊ីង​ ប៊ុន​ជា ក្នុង​​ការ​​ចោទ​​ប្រកាន់​​លោក​ ឈូក​ បណ្ឌិត​ អតីត​អភិ​បាល​​ក្រុង​​បាវិត​​តាម​​មាត្រា​​២៣៦​ ដែល​​ចែង​​អំពី​​ការ​​បង្ក​រ​បួស​​ស្នាម​​ដោយ​​អចេតនា​​ពាក់​ព័ន្ធ​​នឹង​​ករណី​​​​បាញ់​​​​កម្មករ ​ដែល​​ជា​អ្ន​ក​ត​វ៉ា​​៣​​នាក់​ ក្នុង​​អំឡុង​​បាតុកម្ម​​មួយ​​នៅ​​ខាង​​ក្រៅ​​រោ​ង​ចក្រ​​កៅវេយ៍​​ស្ពត​ លីមីត​ធី​ត​ នៅ​​ថ្ងៃ​​ទី​២០​ ខែ​​កុម្ភៈ​ ឆ្នាំ​​២០១២​។​ ការ​​ចោទ​​ប្រកាន់​​នេះ​​នឹង​​ផ្តន្ទា​​ទោស​​លោក​ ឈូក​ បណ្ឌិត​ ឲ្យ​ជាប់​​ពន្ធ​នា​​គារ​រយៈ​​ពេល​​ចន្លោះ​​ពី​៦​​ខែ​​ដល់​២​​ឆ្នាំ​ ដែល​​នេះ​​គឺ​មិន​​ស័ក្ក​សម​​នឹង​​ទង្វើ​​ដ៏​ឃោរ​ឃៅ​​របស់​គាត់​ និង​​ជា​សញ្ញា​​បង្ហាញ​ពី​វត្ត​មាន​​នៃ​វប្ប​ធម៌​​និទណ្ឌ​ភាព​​ក្នុង​​ប្រទេស​​កម្ពុជា​។

ប្រភពព័ត៍មាន : យុត្តិ​​ធម៌​​គ្មាន​​ទេ​ក្នុង​​ស្រុក​​របស់​​លោក​ បណ្ឌិត​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo