២៩-មេសា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") អំពាវនាវដល់ភ្នាក់ងាររដ្ឋាភិបាល ស្ថាប័ននានា អង្គការសង្គមស៊ីវិល សហជីពកម្មករ ជាពិសេសវិស័យឯកជន និងនិយោជកទាំងអស់ ឲ្យប្រយុទ្ធប្រឆាំងនឹងការស្អប់ខ្ពើមអ្នកស្រឡាញ់ភេទដូចគ្នានៅកន្លែងធ្ចើការ។ ថ្ងៃទី១ ខែឧសភា គឺជាទិវាពលកម្មអន្តរជាតិ ដែលប្រទេសនានានៅទូទាំងពិភពលោក ទទួលស្គាល់សិទ្ធិរបស់កម្មករ ទើបនៅថ្ងៃនេះ យើងជម្រុញភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ឲ្យចូលរួមអបអរសាទរទិវាជាអន្តរជាតិនេះ ចំពោះការចូលរូមចំណែក និងសមិទ្ធិផលរបស់កម្មករ ទាំងក្នុងវិស័យសង្គមកិច្ច និងសេដ្ឋកិច្ច ហើយក៍ឆ្លៀតយកឱកាសនេះ អំពាវនាវឲ្យមានសមភាព ចំពោះអ្នកស្រលាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ នៅក្នុងវិស័យការងារ៕
ប្រភពព័ត៍មាន : ម.ស.ម.ក អំពាវនាវឲ្យមានសមភាព និងភាពមិនរើសអើង ចំពោះស្រ្តីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរសអ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ ក្នុងវិស័យការងារ