៣-ឧសភា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ថ្ងៃនេះ ០៣ឧសភា២០១២បានចេញផ្សាយផែនទីស្តីពីការរំលោភបំពាននៃប្រព័ន្ធផ្សព្វផ្សាយ ឆ្នាំ២០០៨-២០១១ ។ ព័ត៌មាន ដែលបានបោះពុម្ពនៅលើផែនទីគឺជាព័ត៌មានសាធារណៈស្តីអំពីករណីនៃការរឹតបណ្តឹង ឬ ករណីឈានទៅការរកការរឹតបណ្តឹងនៃសិទ្ធិសេរីភាពបញ្ចេញមតិ ដែលជាប់ពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ។ ព័ត៌មានត្រូវបានប្រមូលពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាភាសាខ្មែរ ឬ ភាសាអង់គ្លេស ឬក៏ ពីការបោះពុម្ពដែលជាប់ពាក់ព័ន្ធដោយ អង្គការក្រៅរដ្ឋាភិបាល និង អង្គការដ៏ទៃទៀត នៅចន្លោះឆ្នាំ២០០៨ និង២០១១។
ប្រភពព័ត៍មាន : ម.ស.ម.ក ដាក់បង្ហាញផែនទីស្តីពីការរំលោភបំពាន នៃ ប្រព័នផ្សព្វផ្សាយ ឆ្នាំ២០០៨-២០១១