ច្បាប់ស្តីពីសេរីភាពក្នុងការទទូលព័ត៌មាន

៤-ឧសភា-២០១២

ការ​ចេញ​ផ្សាយ : សលាកបត្រព័ត៌មាន

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​(ម.ស.ម.ក) ចាត់​ចំណាត់​ថ្នាក់​ពណ៌​លឿង​ សម្រាប់​សេចក្តី​ស្នើ​ច្បា​ប់ ស្តី​ពី​​សេរីភាព​ក្នុង​ការ​ទទូល​ព័ត៌​មាន​​ (សេចក្តីស្នើច្បាប់) ដោយ​សារ​តែ​ច្បាប់​នេះ​មាន​បញ្ញាត្ត​វិជ្ជមាន​មួយ​ចំនួន ដែល​ជួយ​ជំរុញ​ដល់​សេរី​ភាព​ក្នុង​ការ​ទទូល​បាន​ព័ត៌​មាន​ ហើយ​​រួម​ជា​​មួយ​គ្នា​នេះ​ដែរ អ្វី​ដែល​សំខាន់​គឺ​ច្បាប់​នេះ​មាន​ចែង​ស្តី​ពី​ស្ថាប័ន​ឯក​រាជ្យ​ ដែល​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ អាច​ធ្វើ​ការ​ប្តឹង​ផ្តល់​ក្នុង​លក្ខ​ខណ្ឌ​ដែល​សិទ្ធិ​សេរី​ភាព​​ទទូល​បាន​ព័ត៌មាន​ត្រូវ​បាន​រំលោភ​បំពាន​។ ក៏​ប៉ុន្តែ​ សេចក្តី​ស្នើច្បាប់​នេះ ​នៅ​មាន​ចំណុច​មួយ​ចំនួន​​ដែល​ស្ថិត​នៅ​តម្រូវ​ឲ្យ​មាន​ការ​កែ​លម្អ​ ដូ​ចជា​ ខ្លឹមសារ​នៃច្បាប់​នេះ​ មួយ​ចំនួន​​មាន​លក្ខណៈ​មិន​ច្បាស់​លាស់​ដែល​អា​ច​បំពាន ​ឬបក​ស្រាយ​ក្នុង​ផ្លូវ​ដែល​អាច​បណ្តាល​ឲ្យ ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព​ទទូល​បានព័ត៌​មាន ​ក្នុង​ព្រះរាជា​ណាច​ក្រកម្ពុ​ជា​ (កម្ពុជា)។

ប្រភពព័ត៍មាន : ច្បាប់ស្តីពីសេរីភាពក្នុងការទទូលព័ត៌មាន

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo