សេច​ក្តី​លោភ​លន់​ចង់​បាន​ដី​ធ្លី​បណ្តាល​ឲ្យ​ប្រជា​ពល​រដ្ឋ​ស្លូត​ត្រង់​ពីរ​នាក់​ស្លាប់​ និង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​នាក់ ​ទៀត​ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​ជួប​បញ្ហា​ដូច​គ្នា​

១៦-ឧសភា-២០១២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ ហេង​ ចាន់​ថា​ អាយុ​ ១៤​ ឆ្នាំ​ ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​វេលា​ម៉ោង​៨​ និង​៣០​ នាទី​ព្រឹក​ម្សិល​មិញ​នេះ​ ក្នុង​ភូមិ​ប្រម៉ា​ ឃុំ​កំពង់​ដំរី​ ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ​ ហើយ​យ៉ាង​ហោច​ណាស់​ប្រជា​ពលរដ្ឋ​ពីរ​នាក់​ទៀត​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ ក្នុង​កំឡុង​ពេល​នៃ​ការ​បណ្តេញ​ចេញ​ពី​ដី​ដោយ​ប្រើ​អំពើ​ហិង្សា​ ។​ សាក្សី​បាន​រាយ​ការណ៍​ថា​ នគរបាល​ និង​ទាហាន​ប្រដាប់​អាវុធ​រាប់​រយ​នាក់​ បាន​ប្រើ​ប្រាស់​អាវុធ​ជាតិ​ផ្ទុះ​ជា​ច្រើន​ គ្រាប់​ប្រឆាំង​នឹង​ប្រជា​ពល​រដ្ឋ​ជាង​១០០០​នាក់​ ដើម្បី​បណ្តេញ​ពួក​គេ​ចេញ​ពី​ដី​របស់​ពួក​គេ​ ។​ ប្រជា​ពល​រដ្ឋ​បាន​ធ្វើ​​បាតុកម្ម​នឹង​ការ​បាត់​បង់​ដី​ស្រែ​ដោយ​សារ​ការ​ផ្តល់​ដី​សម្បទាន​សេ​ដ្ឋ​កិច្ច​ទៅ​ឲ្យ​ក្រុម​ហ៊ុន​កា​សូ​ធីម​ ខូ​ អិល​ ធី​ ឌី​ ដែល​គ្រប់​គ្រង​ដោយ​ជន​ជាតិ​រ៉ូ​ស្ស៊ី​ ។​

ប្រភពព័ត៍មាន : សេច​ក្តី​លោភ​លន់​ចង់​បាន​ដី​ធ្លី​បណ្តាល​ឲ្យ​ប្រជា​ពល​រដ្ឋ​ស្លូត​ត្រង់​ពីរ​នាក់​ស្លាប់​ និង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​នាក់ ​ទៀត​ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​ជួប​បញ្ហា​ដូច​គ្នា​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo