សេចក្តី​ថ្លែងការ​ស្តីពី​ការ​ស្លាប់​របស់​ហេង​ចាន់ថា

១៧-ឧសភា-២០១២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

សហរដ្ឋ​អាមេរិក​មាន​កង្វល់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​បាញ់​ស្លាប់​កុមារី​ជំទង់​ម្នាក់​នៅ​ខេត្ត​ក្រចេះ កាលពី​ម្សិល​មិញ ដែល​តាម​សេចក្តី​រាយការណ៍​មក បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ការ​ឆ្លើយ​តប ​របស់​កំលាំង​សន្តិសុខ​កម្ពុជា​ទៅ​នឹង​ការ​តវ៉ា​មួយ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច​មួយ​។ យើង​សូម​សំដែង​សមានទុក្ខ ដោយ​ស្មោះ​ដល់​គ្រួសារ និង​មិត្តភក្តិ​របស់​ហេង ចាន់ថា​។ យើង​សូម​អោយ​អាជ្ញាធរ​កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត​អោយ​បាន​ពេញលេញ ប្រកប​ដោយ​តំលាភាព​និង​គួរអោយ​ទុកចិត្ត​បាន​លើ​រឿង​នេះ ហើយ​ចាប់​អោយ​ទទួល​ខុស​ត្រូវ​នូវ​អ្នក​ដែល​មាន​ទោស​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សំលាប់​នេះ​។

ប្រភពព័ត៍មាន : សេចក្តី​ថ្លែងការ​ស្តីពី​ការ​ស្លាប់​របស់​ហេង​ចាន់ថា

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo