២១-ឧសភា-២០១២
ការចេញផ្សាយ : សលាកបត្រព័ត៌មាន
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ធ្វើចំណាត់ថ្នាក់ពណ៌ក្រហម ចំពោះផែនការណែនាំស្តីពីការចាត់តាំងអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ។ បើទោះបីជាមានភស្តុតាងបញ្ជាក់ថា គោលនយោបាយនេះមានអានុភាពជាវិជ្ជមានក្នុងការកាត់បន្ថយបទល្មើស ហើយបង្កើនសន្តិសុខក្នុងឃុំ/សង្កាត់ក៍ដោយ ប៉ុន្តែគោលការណ៍នេះប៉ះពាល់ធ្ងន់ធ្ងរលើ(១) លក្ខណៈគតិយុត្តិ និងទំនាក់ទំនងរវាងគោលនយោបាយនេះ ជាមួយនឹងបណ្តាច្បាប់ និងលិខិតតុបករណ៍គតិយុត្តិផ្សេតៗទៀត (២) ការជាប់ជំពាក់ជំពិននឹងសិទ្ធិពលរដ្ឋ និងសិទ្ធិនានាដែលធានាដោយរដ្ឋធម្មនុញ្ញ (៣) ការត្រួតត្រាផ្នែកនយោបាយលើសកម្មភាព ប្រជាពលរដ្ឋថ្នាក់មូលដ្ឋាន និង(៤) ការកើនឡើងនៃឱកាសពុករលួយ ។
ប្រភពព័ត៍មាន : គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព