អ្នករស់នៅតំបន់បឹងកក់ត្រូវប៉ូលីសចាប់ខ្លួនខណៈពេលកំពុងតវ៉ាដោយសន្តិភាព

២២-ឧសភា-២០១២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

វេលា​ម៉ោង​ប្រហែល​១១​​:៣០​ថ្ងៃ​ត្រង់ នា​ថ្ងៃ​ទី​២២​ឧសភា​២០១២ ក្រុម​សកម្ម​ជន​បឹង​កក់​ដែល​មាន​គ្នា​ចំនួន​១៣​នាក់​មួយ​ក្រុម ត្រូវ​​បាន​ប៉ូលីស​ចាប់​ខ្លួន ខណៈ​ដែល​កំពុង​ធ្វើ​ការ​តវ៉ា និង​សន្និសិទ​ព័ត៌មាន​ដោយ​សន្តិ​ភាព នៅ​ក្នុង​ភូមិ​ទី១​បឹង​កក់។ យោង​ទៅ​តាម​ការ​រាយ​ការណ៍​ឲ្យ​ដឹង​ថា អ្នក​រស់​នៅ​តំបន់​បឹង​កក់​ចំនួន​ជាង​ពីរ​រយ​នាក់​បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​អ្វី​ដែល​ពួក​គេ​បាន​ដឹង​ថា​ជា​ការ​សន្យា​ទទេ​របស់​រដ្ឋា​ភិបាល ចំពោះ​ការ​ដោះ​ស្រាយ​វិបត្តិ​ដី​ធ្លី​នៅ​តំបន់​បឹង​កក់​ដែល​កំពុង​តែ​បន្ត​កើត​មាន និង​អំពាវ​នាវ​សុំ​ឲ្យ​ប្រគល់​ដី​របស់​ពួក​គេ​មក​វិញ ឬ​សង​សំនង​ដ៏​សម​រម្យ​ចំពោះ​ការ​បាត់​បង់​របស់​ពួក​គេ។

ប្រភពព័ត៍មាន : អ្នករស់នៅតំបន់បឹងកក់ត្រូវប៉ូលីសចាប់ខ្លួនខណៈពេលកំពុងតវ៉ាដោយសន្តិភាព

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo